បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេតវណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងលោក វរសេនីយ៍ត្រី ឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍បង្ការបង្ក្រាប ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ 53 ត.ព្រ/18 របស់ចៅក្រមស៊ើបសួរ លិ សុខា នៃសាលាដំបូងខេត្តបាត់ដំបង បានឃាត់ខ្លួនឈ្មោះ ធុល សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដែលបានធ្វើសកម្មភាពជិះម៉ូតូជាមួយបក្ខពួកយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះ ខៃ សំណាង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសត្រូវចំក្បាលប្រអប់ដៃ និង ខ្នងជាច្រើនកាំបិតធ្វើឲ្យរបួសធ្ងន់ហើយថែមទាំង បានយកដំបងវាយ និង យកដុំថ្មមកគប់លើជនរងគ្រោះ មួយវិញទៀតពួកគេទាំងអស់គ្នាបានវាយម៉ូតូជនរងគ្រោះធ្វើឲ្យខូចខាតថែមទៀតផង។
ក្នុងនោះយើងបានធ្វើការដកហូតគ្រាប់បែកច្នៃចំនួន១គ្រាប់។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់