ព័ត៌មានជាតិ

ក្មេងទំនើង ៤នាក់ ដេញវាយគ្នាតាមផ្លូវ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្មេងទំនើង៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់ ឃន នាយប៉ុស្តិ៍នគរបាលផ្ទះរុងបានបង្ក្រាបករណីក្រុមក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈនឹងវាយធ្វើឱ្យខូចខាតម៉ូតូចំនួន០២គ្រឿងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧ និង ១៥ នាទីនៅចំណុចវត្តបត់រំដួល ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បណ្តាលឲ្យខូចម៉ូតូចំនួន២គ្រឿង ។

លោកវរសេនីយ៍ទោ ហែម មុនី អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ក្មេងទំនើងពីរក្រុមមានគ្នា៤នាក់៖ក្រុមទី១: ១. ឈ្មោះ ងន មករា ភេទប្រុស អាយុ ២១ ឆ្នាំរស់នៅភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

២.ឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុតាលោកសែនជ័យ។

ក្រុមទី២: ១.ឈ្មោះ សំ ម៉េត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រែកតាវង់ ឃុំអន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ ២.ឈ្មោះឈី រ៉ាឈីតភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិវត្តពោធិ៍ ឃុំអន្លង់វិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ។ ដកហូតបានវត្ថុតាងមាន ដាវ០១ដើម, ដំបង០១ និងម៉ូតូចំនួន២គ្រឿង ។

លោកអធិការបានបន្តថា ក្មេងទាំងពីរក្រុមត្រូវបានកម្លាំងនគរបាលបានធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង និងឲ្យអាណាព្យាបាលមកធានាយកទៅធ្វើការអប់រំបន្ត៕

មតិយោបល់