កណ្តាលៈ នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ត ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៣-៤៤ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នូវ សាវឿន ភេទប្រុស ឣាយុ ៥៧ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខងារមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បើកបររថយន្តម៉ាក CAMRY ពណ៌ស ពាក់ស្លាក
លេខកណ្តាល 2A-2895 ។
មូលហេតុ៖ បើករថយន្តធ្លាក់ផ្លូវបណ្តាលអោយស្លាប់។
ក្រោយពីកើតហេតុអាវុធហត្ថចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់