ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវក្រុមជនសង្ស័យ វាយក្បាលបែកចេញឈាម យកកាបូបនិងទូរស័ព្ទ

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនសង្ស័យវាយបែកក្បាល ហូរឈាមពេញខ្លួន យកកាបូបលុយនិងទូរស័ព្ទបាត់អស់ ជនជាតិចិនខឹងពេកក៏យកកាំបិតចុងស្រួចកាន់ជាប់និងដៃដើម្បីការពារខ្លួន បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រត់គេចព្រលឹងចុងសក់ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចលើសួនមាត់ទន្លេ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីបុរសជនជាតិចិន បានប្រាប់សមត្ថកិច្ចថា គាត់ត្រូវគេវាយបែកក្បាល យកកាបូបលុយ និងទូរស័ព្ទយកទៅបាត់ហើយ បន្ទាប់មកក៏មានយុវជនម្នាក់ ជិះម៉ូតូលែត ពណ៌ស ពាក់ផ្លាកលេខ 1HZ-0338 កាន់ដំបងគ្រលាស់ដេញគាត់ទើបគាត់ កាន់កាំបិតដើម្បីការពារខ្លួនគ្មានបំណងធ្វើបាបអ្នកណាទេ រត់ដល់ចំណុចកើតហេតុខាងលើ ក៏ឃើញម៉ូតូនោះរថយន្តមួយគ្រឿង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកដល់តែម្ដង ។

ចំណែកយុវជន ដែលជិះម៉ូតូដេញ បានប្រាប់អោយដឹងថា សព្វថ្ងៃលក់ដូរនៅវិថីព្រះស៊ីសុវត្ថិកែងនិងផ្លូវ១៣៦ ថាជនជាតិចិននេះ កាន់កាំបិតដេញចាក់គាត់ ទើបគាត់យកដំបងគ្រលាស់ដាក់តាម ដើម្បីការពារខ្លួនដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំងពីរ ទៅប៉ុស្តិ៍ផ្សារកណ្ដាលទី១ ដើម្បីសួរនាំបន្តតាមនីតិវិធី ៕

មតិយោបល់