ព័ត៌មានជាតិ

ស៊ីម៉ាក់ កំពុងសិក្សាកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជា

នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​នេះ​ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ ក្រុមការងាររបស់ក្រសួងសុខាភិបាល​ (សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល)​និងអង្គភាពសុីម៉ាក់បានជួបពិភាក្សាគ្នាជាលេីកទី១​ ដេីម្បីដំណេីការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ សូមអរគុណក្រុមសាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាល​ ដែលមានស្មារតីនិងឆន្ទះរួមគ្នាជាកំលាំងតែមួយក្នុងការដំណេីការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតកូវីដ១៩នេះ​ ឱ្យបានឆាប់តាមតែអាចធ្វេីទៅបាន!! ។


ឯកឧត្តម ហេង រតនា សសូមបញ្ជាក់ជាថ្មីថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ:​ និងដេីម្បីចូលរួមក្នុងការបង្កេីនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។​ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ​ កំពុងដំណេីរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់!!

 

ប្រភព៖ ទទក

មតិយោបល់