ព័ត៌មានជាតិ

សាលាក្រុង​សម្រេច​ផ្អាក​ការដ្ឋាន​សាង់សង់​នៅ​ក្បែរ​អគារ​ប៊ូ​ឌិញ​

​ភ្នំពេញ​៖ ក្រុម​ជំនាញ​សាលាក្រុង និង​ក្រុមការងារ​ក្រសួង​ដែនដី រួម​នឹង​ក្រុម​ជំនាញ​របស់​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​សំណង់​ខាងត្បូង​ជាប់​អគារ​ប៊ូ​ឌី​ង​ស នឹង​បាន​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​។​
​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ ២០១៥ នេះ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការសាងសង់​បុកគ្រឹះ ក្នុង​ការដ្ឋាន​មួយកន្លែង នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជិត​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ដែល​ធ្វើឲ្យ​អគា​រប៊ូ​ឌិញ​នៅក្បែរនោះ រង​ការ​ប្រេះស្រាំ រហូត​ដល់​ប្រជាពលរដ្ឋ នាំគ្នា​ភ័យ​ស្លន់ស្លោ​រត់ចេញ​ពី​លំនៅដ្ឋាន​។​
​ប៉ុន្មាន​ថ្ងៃមុន​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិញ​បាន ប្រាប់​អាជ្ញាធរ និង​អ្នកសារព័ត៌មាន​ថា ការ​បុកគ្រឹះ ក្នុង​ការដ្ឋាន​មួយកន្លែង ក្បែរ​ប៊ូ​ឌិញ បាន​ធ្វើ​អគារ​ប៊ូ​ឌិញ​ប្រេះស្រាំ ហើយ​បើសិនជា​នៅតែ​បន្ត​ទៀត​អាច​នឹង​កើតមាន​ករណី​ធ្ងន់ធ្ងរ​ជាងគេ​នេះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​ប៊ូ​ឌិញ ត្រូវបាន​គេ​ដឹងថា​ជា​អគារ​ចំណាស់​ទ្រុឌទ្រោម​មួយ​ដែល​កំពុង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ​ស្នាក់នៅ​៕​
961576_924501670915493_1545585943_n

10961889_924501667582160_893482709_n10966515_924501664248827_1165716838_n

មតិយោបល់