(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC)នៅថ្ងៃពុធសប្តាហ៍នេះ នឹងរៀបចំកិច្ចប្រជុំស្តីវិបត្តិនៅមីយ៉ាន់ម៉ា ជាទីដែលបាតុករប្រឆាំងរដ្ឋប្រហារ
ច្រើនជាង១០០នាក់ ត្រូវបានកងកម្លាំងសន្តិសុខរដ្ឋាភិបាលយោធាបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។
សម័យប្រជុំបិទទ្វារនៃប្រទេសជាសមាជិក UNSC ទាំង១៥ ខាងលើនេះ ត្រូវបានសម្រេចឲ្យរៀបចំឡើយ តបតាមការអំពាវនាវរបស់ចក្រភពអង់គ្លេស។ លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) តំណាងពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា បានអះអាងថាកិច្ចប្រជុំខាងលើនេះ ក៏នឹងធ្វើការរៀបរាប់សង្ខេប អំពីស្ថានការណ៍ដែលបាន និងកំពុងកើតឡើង។
កាលពីថ្ងៃទី១០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខ UN ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសអំពើហិង្សាដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាផងដែរ។ តែទោះបីជាមានការចូលរួមពីចិន និងរុស្ស៊ីក៏ដោយ ក៏សេចក្ដីថ្លែងការណ៍រួមនេះមិនបានលើកចំៗពីរដ្ឋប្រហារ ឬក៏ទណ្ឌកម្មអន្តរជាតិណាមួយប្រឆំាំងនឹងរបបយោធា នោះទេ៕
Reuters៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
មតិយោបល់