ព័ត៌មានជាតិ

នារីស្រស់ស្អាតជនជាតិវៀតណាមម្នាក់ ចង.កសម្លាប់ខ្លួន នៅក្រុងតាខ្មៅ

កណ្ដាល: នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី ចំណុចផ្ទះលេខ៨ វីឡាបុរី ពិភពថ្មី១ ផ្លូវលេខ
៨ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់(ស្លាប់) ឈ្មោះ ង្វៀង ធីធូថាវ (NGUYEN THI THU THAO) ភេទស្រី អាយុ២១ឆ្នាំជនជាតិវៀតណាម(Vietnam)។

វត្ថុតាងចាប់យក៖
-អាវក្រណាត់ ដៃវែងពណ៌ស ប្រវែង០.៥១ម៉ែត្រ ។

សភាពរឿងហេតុ៖ ជនរងគ្រោះ ជាជនបរទេស វៀតណាម ជួលផ្ទះស្នាក់នៅ សរុបមានគ្នា ០៤នាក់ ស្រី០៣នាក់ ប្រុស០១
នាក់ ។
-តាមការបំភ្លឺទី១.ឈ្មោះ ដូ វ៉ាន់យ៉ុង( Do Van Dong) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ទី២.ឈ្មោះ ង្វៀង ធុយយឿង (NGUYEN THUY DUONG) ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទី៣.ឈ្មោះ ង្វៀង ធីធូវូយ (NGUYEN THI VUI)ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ដែល បានជួលផ្ទះ នៅជាមួយគ្នាបានឲ្យដឹងថា៖ ជនរងគ្រោះនិងគ្នា ៣នាក់ បានមកជួលបុរីពិភពថ្មី១ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រយ:ពេល៤ខែមកហើយ ដែលមកពីខេត្ត ក្រុងព្រះសីហនុ។ ថ្ងៃទី២៨.០៣.២០២១ វេលាម៉ោង
៤និង០០នាទី មិនឃើញជនរងគ្រោះចុះមកក្រោមហូបបាយ ហូបទឹកតាំងពីព្រឹក បានឡើងទៅលើជាន់ទី៣គោះទ្វារបន្ទប់ហៅជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប នឹកឃើញថា ជនរងគ្រោះអស់កម្លាំងដេក ក៏បានចុះមកក្រោមវិញ លុះវេលាម៉ោង ១១និង០០នាទីយប់ ក៏សង្ស័យ មិនឃើញជនរងគ្រោះចុះមកក្រោម បាននាំគ្នាឡើងទៅលើ ដោយមានសោបន្ទប់ បានចាក់ចូលក្នុងបន្ទប់ ឃើញបន្ទប់ រយ៉េ រយ៉ៃ ពេញនិងបានឃើញជន
រងគ្រោះ ចងកទៅនិងក្រណាត់ជាប់ទ្វារបន្ទប់ទឹក ដៃជនរងគ្រោះមានឈាម ស្នាមអាដៃ បាននាំគ្នាលើកជនរងគ្រោះមកលើឥដ្ឋក្នុងបន្ទប់ ដោយមានការភ័យខ្លាចបានខលប្រាប់ម្ទាស់ផ្ទះជួល ហើយសន្តិសុខ បុរីចុះមក បន្ទាប់មករាយការណ៍ជូន សមត្ថកិច្ចជំនាញចុះពិនិត្យ។

បញ្ជាក់៖ ជនរងគ្រោះ និងអ្នកទាំង៣នាក់ បានប្រើប្រាស់សារធាតុញៀន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចង.កសម្លាប់ខ្លួន ពុំមានស្នាមអ្វីគួរឲ្យគត់សម្គាល់ទេ សាកសពរង់ចាំប្រគល់ជូនខាងសមាគមវៀតណាម៕

មតិយោបល់