កំពង់ធំៈ ថ្ងៃអង្គារ២រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីស្ថិតនៅ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក
ជនរងគ្រោះឈ្មោះ ជីន វិជ្ជរ៉ា ភេទប្រុស អាយុ ០២ឆ្នាំ។
មូលហេតុ៖ ឪពុកម្តាយធ្វេសប្រហែសកូនចុះលេងទឹកពាងក្នុងបន្ទប់ទឹកបណ្តាលឲ្យលង់ស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់