នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ ស្ថានទូតសហ រដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបាននិយាយថា ស្ថានទូតមានសេចក្តី រីករាយសូមប្រ កាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តលើការ ផ្តល់ថវិកាចំនួនប្រហែល ១៣០ ០០០ ដុល្លាអាម៉េរិក ដើម្បីគាំទ្រកម្មវិធីអាហារូបករណ៍ ខ្នាតតូចសម្រាប់រៀនភាសាអង់ គ្លេសនោះ។
សេចក្តីប្រកាសព័ត៌មាននោះនិយាយថា ថវិកាដែលបានផ្តល់នោះរួមមាន៖ ១-ថវិកា ចំនួន ៣៩ ៨៤៧ ដុល្លារ ត្រូវបានផ្តល់ ដល់សាកលវិទ្យាល័យ Build Bright សម្រាប់សិស្ស ចំនួន ២៥ នាក់នៅខេត្តស្ទឹងត្រែង និងសិស្សចំនួន ៣០ នាក់នៅខេត្តតាកែវ ។ ២-ថវិកាចំនួន ២២ ២២៨ ដុល្លារត្រូវបានផ្តល់ដល់សមាគមខ្មែរដើម្បីអភិវឌ្ឍន៍នៅខេត្តកំពង់ស្ពឺសម្រាប់សិស្សចំនួន ២២ នាក់ ។ ៣-ថវិកាចំនួន ១៧ ៩២៩ ដុល្លារត្រូវបានផ្តល់ដល់មជ្ឈមណ្ឌលបណ្តុះ បណ្តាលភាសាអង់គ្លេស ស្រុកបារាយណ៍ខេត្តកំពង់ធំ សម្រាប់សិស្សចំនួន ២១ នាក់ ។ ៤- ថវិកាចំនួន ២៨ ៤៨៨ ដុល្លារត្រូវបានផ្តល់ដល់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអភិវឌ្ឍនៅ ខេត្តបន្ទាយមានជ័យ សម្រាប់សិស្សចំនួន ២៤ ។ ៥-ថវិកាចំនួន ២១ ០៣៩ ដុល្លារត្រូវបាន ផ្តល់ដល់សមាគមឥស្លាម Islamic Community Kan Imam-San of Cambodia សម្រាប់រៀបចំ ការបោះជុំរុំរៀនភាសាអង់គ្លេសឆ្នាំ ២០១៦ សម្រាប់សិស្សទទួលអាហារូបករណ៍ពីកម្មវិធី អាហារូបករណ៍ ខ្នាតតូចផ្នែកភាសាអង់គ្លេសរបស់ស្ថានទូត ។ អង្គការទទួលអំណោយទាំងនេះ ត្រូវជ្រើសរើសសិស្សឲ្យ ចូលរៀនក្នុងថ្នាក់ទទួល អាហារូបករណ៍ ពីកម្មវិធីអាហារូបករណ៍ខ្នាត តូចនេះសម្រាប់រយៈពេល ២ ឆ្នាំ។
កម្មវិធីអាហារូបករណ៍ខ្នាតតូចនេះ ផ្តល់ការឧបត្ថម្ភដល់វគ្គរៀនសូត្រជំនាញផ្នែកភាសា អង់គ្លេសជាមូលដ្ឋានដល់សិស្សវិទ្យាល័យពូកែៗ ដែលមានស្ថានភាពសេដ្ឋកិច្ចខ្សត់ខ្សោយ នៅតាមសហគមន៍នានា តាមរយៈការសិក្សាក្រៅម៉ោង និងសកម្មភាពរៀនសូត្រខ្លីៗបន្ថែម ទៀត ។ កម្មវិធីនេះថែមទាំងធ្វើឲ្យសិស្សទទួលអាហារូបករណ៍មានការយល់ដឹងពីវប្បធម៌ និង គុណតម្លៃប្រជាធិបតេយ្យ លើកកម្ពស់ សមត្ថភាពរបស់គេក្នុងការចូលរួមឲ្យបានជោគជ័យនៅ ក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា បង្កើនឱកាសរបស់គេក្នុងការចូលរួម ក្នុងកម្មវិធីផ្លាស់ប្តូរ និង អប់រំរបស់សហរដ្ឋអាមេរិក ។
តាំងពីឆ្នាំ ២០០៤ មក ស្ថានទូតសហរដ្ឋអាមេរិកបានបានផ្តល់ថវិកាជាអាហារូបករណ៍ ខ្នាតតូចសម្រាប់រៀនភាសាអង់គ្លេស ដែលមានតម្លៃទឹកប្រាក់ចំនួន ៧៥០ ០០០ ដុល្លាអាម៉េរិក សម្រាប់សិស្សកម្ពុជាចំនូន ជាង ១០០០ នាក់៕
មតិយោបល់