ព័ត៌មានជាតិ

ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មបរទេស តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម

ភ្នំពេញៈ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក ហេង សួរ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង លោក សេង សក្តា អគ្គនាយកការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសលេខ ៣៥២ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្តីពីការឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មបរទេស តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។
ក្រុមហ៊ុនរោងចក្រសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ ពលកម្មបរទេសត្រូវបំពេញ បែបបទស្នើសុំកូតាប្រើប្រាស់ ហត្ថពលកម្មបរទេស តាមប្រព័ន្ធទិន្នន័យ ស្វ័យប្រវត្តិកម្មថ្មីនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ។

ជនបរទេសដែលចូលមកប្រកបរបរណាមួយ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញបែបបទស្នើសុំ ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស តាមប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិកម្មថ្មីនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ៕

ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ (1)ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ (2)ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ (3)ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ (4)ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ ស្តីពីការឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ (5)

មតិយោបល់