ភ្នំពេញៈ រថយន្តសេរីទំនេីបមួយគ្រឿងបុកម៉ូតូ ចំស្ត្រីជាប្រពន្ធដែលជិះពីក្រោយបាក់ភ្លៅ ឆ្វេងខណៈដែលពីនាក់ប្ដីប្រពន្ធ មកពីបេីកថ្នាំនៅមន្ទីពេទ្យគន្ធបុប្ផាឱ្យកូន ហេីយបានឱ្យកូនជិះឡានបងប្អូនទៅខេត្តកំពង់ធំមុន។
ហេតុការណ៍បានកេីតឡេីង នៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវ ៦១កែង៩៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា មុនកេីតហេតុគេឃេីញពីរនាក់ប្ដីប្រពន្ធជិះម៉ូតូសង់០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GI-9567 ទិសដៅពីត្បូងទៅជេីង តាមផ្លូវ៦១ លុះមកដល់ផ្លូវបែកជាបួន ជាផ្លូវកែងរវាងផ្លូវ៦១និង៩៦ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រពណ៌ខ្មៅពាក់ស្លាកេលខភ្នំពេញ2Y-8593បេីកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកេីត តាមបណ្តោយផ្លូវ៩៦បានជ្រុលទៅបុកចំស្ត្រីជាប្រពន្ធដែលជិះពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានមកដល់ភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយអ្នកបេីកបររថយន្តបានទំនាក់ទំនងហៅខាងក្រុមហ៊ុនមកដោះស្រាយ និងព្រមសង់ថ្លៃជុសជុលម៉ូតូនិងព្យាបាលរបួសចំនួន1200$បញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
មតិយោបល់