ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង! ផេកហ្វេសប៊ុក Khmer Trust News បានយកលេខទូរស័ព្ទភ្នាក់ងារសារព័ត៌មាន ផូស ញូ មេឌា ទៅដាក់ប្រើប្រាស់ ដោយម្ចាស់ពុំបានដឹងទ្បើយ

ភ្នំពេញៈ លោក អ៊ុក សុភ័ក្ត្រ ជាបុគ្គលិកក្រុមហ៊ុនសារព័ត៌មាន ផូស ញូ មេឌា (POST NEWS MEDIA CO,LTD) សូមធ្វើការបដិសេធទាំងស្រុង ចំពោះផេកហ្វេសប៊ុក Khmer Trust News ដែលបានយកលេខទូរស័ព្ទ 092 343434 របស់គាត់ ទៅដាក់ប្រើប្រាស់លើផេកខ្លួន ដោយម្ចាស់ពុំបានដឹងទ្បើយ»។

ពាក់ព័ន្ធនឹងករណីនេះ សមីខ្លួន សុំមិនទទួលខុសត្រូវនោះទេ ប្រសិនបើផេកខាងលើយកលេខរបស់គាត់ ទៅផ្សព្វផ្សាយ ឬប្រព្រឹត្តទង្វើទាំងទ្បាយណា ដែលផ្ទុយពីច្បាប់នោះ។

សូមជម្រាបថា ម្ចាស់ខ្លួន បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់