យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ)ចំនួន២គ្រឿង និងម៉ូទ័របូមទឹក ចំនួន២គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរខេត្ត ដាក់ឲ្យដំណើរការបូមទឹកជាប្រចាំ នៅចំណុចស្ពានគីហ្សូណា ដើម្បីបញ្ចៀសការលិចលង់ក្រុងកំពង់ចាម។
សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,១២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម) បើប្រៀបធៀបនឹងកម្ពស់ទឹកនៅម៉ោង៧ព្រឹកមិញ គឺទឹកនៅនឹង ពុំមានការកើនឡើងបន្ថែមទេ៕
មតិយោបល់