ព័ត៌មានជាតិ

បើកម៉ូតូវ៉ាជែងជ្រុលទៅបុកឆ្កែរួចដួលមនុស្សខ្ទាតចូលក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរកិនស្លាប់តែម្តង

កំពង់ចាម: កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូនិងគោយន្តកន្ត្រៃ នៅលើ ផ្លូវជាតិលេខ ៦៤ត្រង់ចំណុច មុខផ្ទះឈ្មោះ ជួន ឡាន់ ស្ថិតនៅភូមិ សក្ដា ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្តសៀមរាប ដែលមានម៉ូតូមួយគ្រឿងម៉ាក HONGDA DREAM ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុស អាយុ ៥៩ ឆ្នាំ រសរស់នៅភូមិ គោលថ្មី ឃុំ ពពេល ស្រុក សូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិច ទៅកើត ហើយបានបុកឆ្កែហើយម៉ូតូដួលមនុស្សខ្ទាត់ចូលទៅក្រោម និងគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ វិញ ហួ បើកបរក្នុងទិសដៅពីលិច ទៅទិសកើត ។
បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ឈ្មោះ ប៊ូន សំបាន់( ស្លាប់នៅនឹងកន្លែងកើតហេតុ )
ចំណែករងការខូចខាតមានម៉ូតូ ០១ គ្រឿង.។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរ ម៉ូតូវ៉ាគោយន្តទៅបុកឆ្កែហើយម៉ូតូដួលមនុស្សខ្ទាត់ចូលទៅក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរ ។
ក្រោយកើតហេតុសម្ភារ: ទាំង ០២ គ្រឿងកម្លាំងជំនាញចរាចរណ៍បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់