ព័ត៌មានជាតិ

អនុភូមិម្នាក់បើកម៉ូតូបុកដើមត្រសេកបណ្តាលឲ្យដួលបោកស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែរផ្លូវលំដែលគេសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោក។

ហេតុការណ៍នេះបានកើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងផ្លូវចូល ភូមិម៉ៅប្រហែល២៥០ម៉ែត្រស្ថិត ក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ យឹម ព្លឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាអនុភូមិអំពិល មានទីលំនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថាជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខបន្ទាយមានជ័យ1T-6290បើកបរពីជើងទៅត្បូង។លុះដល់ចំណុចកើតហេតុអាចរេចង្កូតទៅបុកដើមត្រសេកបណ្តាលឲ្យដួលបាក់កស្លាប់នៅនឹងកន្លែង។ជនរងគ្រោះសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់