ព័ត៌មានជាតិ

CR7 ចេញមកឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមអំពីការវិលត្រឡប់ទៅ Real Madrid វិញ

 

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សអេស្បាញ Real Madrid កីឡាករ Cristiano Ronaldo ដែលតែងតែមានដំណឹងអំពីការផ្ទេរចេញទៅចូលរួមជាមួយនឹងក្លឹបដើមវិញនោះនៅរដូវក្តៅនេះបានចេញមកធ្វើការបដិសេធមិនទទួលយកឡើយហើយថែមទាំងបានស្តីបន្ទោសក្រុមអ្នកកាសែតផងដែរ។

កីឡាករ CR7 បានបដិសេធថាគាត់នឹងមិនត្រឡប់ទៅ Real Madrid វិញនោះទេហើយហៅព័ត៌មានទាំងនេះថាមិនបានផ្តល់ការគោរពចំពោះគាត់និងក្លឹបឡើយឬ Disrespctful ទោះបីជាជាក់ស្តែងកុងត្រារបស់គាត់ជាមួយនឹង Juventus នៅសល់តែ១ឆ្នាំទៀតក្តីទាំងដែលកុងត្រាថ្មីនៅមិនទាន់បានចាប់ផ្តើមចរចានៅឡើយ។

គួរឲ្យដឹងដែរថាក្រៅតែក្លឹបដើម Real Madrid ហើយនោះ CR7 ក៏តែងតែត្រូវបានគេចុះផ្សាយថានឹងអាចវិលត្រឡប់ទៅក្លឹបចាស់ Man UTD ឬមេឃខៀវ Man City ជាពិសេសជាមួយនឹងក្លឹបអ្នកបារាំង PSG ផងដែរ៕

មតិយោបល់