ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ឈ្មោះ ដាញ់ ស៊ីថុល មានអាយុប្រហែលជាង៤០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចផ្លូវបំបែក ផ្សារទួលសំបូរ ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីពិនិត្យ និងវាស់វែង តាមនីតិវិធីច្បាប់ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវឃាត់ខ្លួនបាន នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការសួរនាំ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់