ព័ត៌មានជាតិ

Update៖ មន្ត្រីប៉ូលិសស្រុកកណ្ដាលស្ទឹងម្នាក់ ត្រូវរថយន្តបុកដួលបោកស្លាប់ភ្លាមៗ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃសុក្រ៥រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៤និង២០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចខាងត្បូងផ្ទះរបស់ឈ្មោះ អ៊ុង ពិន លើផ្លូវបេតុងទួលសំបូរ ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស០១នាក់ (ស្លាប់នៅកន្លែងកើតហេតុ)។

1/ភាគីរថយន្តម៉ាក TOYOTA COROLLO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2O-2411 បើកបរដោយឈ្មោះ សួង ចាន់រ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្បូងក្តី ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ពុំមានរងរបួសឃាត់ខ្លួន) ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH REVO ចំពីមុខពេញទំហឹងដោយធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យដួលបោកស្លាប់នៅកន្លែងកើតហេតុតែម្ដង។
2/ភាគីម៉ូតូម៉ាក SUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1-1803 បើកបរដោយឈ្មោះ ដាញ់ ស៊ីថុល ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ អត់ពាក់មួក)។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់