កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងជំនាញអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំង គ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ ជា ប្រុសហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២-ឈ្មោះ តាំង ស៊ាងហៃ ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទី២ សង្កាត់វាលវង់ ស្រុកកំពង់ចាម ខេត្តកំពង់ចាម ។
៣.ឈ្មោះ ឃឿន ចាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៤ .ឈ្មោះ សួន ជីរ៉ា ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិទី២ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់ ធំ០២កញ្ចប់ ទូរសព្ទ័ដៃចំនួន០២គ្រឿង ថងវេចខ្ចប់មួយចំនួន ជញ្ជីងអេឡិចត្រូនិច០១គ្រឿង និង ឧបករណ៍សេព០១សំរាប់ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់