ព័ត៌មានជាតិ

នារីបម្រើការងារក្នុង KTV ម្នាក់ ត្រូវបុរសជាសង្សារ បែកគ្នាជាង ៣ខែ វាយតប់ បណ្ដាលឲ្យរងរបួស

កណ្ដាល: នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក ករណីអំពើហិង្សាដោយចេតនា ចំណុចបន្ទប់ជួលរបស់ឈ្មោះ អ៊ួរ ទួន ភេទប្រុស ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ពូក លីណា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិឃុំកើតហេតុ មុខរបរ នារីបម្រើការងារ ខារ៉ាអូខេ(KTV) ។
ជនសង្ស័យឈ្មោះ សេះ ភ័ក្ត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។

សម្ភារបាត់បង់៖ ខ្សែកផ្លាកទីន០១ខ្សែ តម្លៃ៧៨០.០០០ រៀល និងខូចខាតទូរស័ព្ទ ១គ្រឿងម៉ាក OPPO។

សភាពរឿងហេតុ៖ កន្លងមកជនរងគ្រោះនិង ជនសង្ស័យ ស្រឡាញ់គ្នាជាសង្សាររយ:ពេលជាង ២ឆ្នាំហើយ តែការរស់នៅមិនសូវជាចុះសម្រុង និងគ្នា មានការទាស់ទែង និងប្រើអំពើហិង្សាទៅជនរងគ្រោះជាញឹកញាប់ ក្រោយមកជនសង្ស័យបានបែកគ្នាជាមួយជនរងគ្រោះរយ:ពេលជាង ០៣ខែ ដោយជនសង្ស័យទៅរស់នៅជាមួយម្ដាយបង្កើតឈ្មោះ ម៉ៅ សំអាត នៅភូមិឃុំកើតហេតុ។ លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ជនសង្ស័យបានដើរពីផ្ទះម្ដាយរបស់ខ្លួនសំដៅទៅបន្ទប់ជួលរបស់ជនរងគ្រោះ ហើយបានប្រើអំពើហិង្សាវាយតប់ ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសលើខ្លួនប្រាណ រួចទាញផ្តាច់យកខ្សែក នឹងចាប់យកទូរស័ព្ទ របស់ជនរងគ្រោះបោកចោលភ្លាមនោះ ជនសង្ស័យបានស្ទុះយកដំបង ឬស្សី វាយជនរងគ្រោះបន្ថែម តែជនរងគ្រោះលើកដៃរង បណ្តាលឲ្យត្រូវដៃ និងខ្លួន ពេលនោះម្ចាស់បន្ទប់មក ជនសង្ស័យក៏រត់គេចខ្លួនតែម្ដង ។

ករណីកម្លាំងជំនាញស្រុកកំពុងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕

មតិយោបល់