ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកទន្លេសម្រាប់ថ្ងៃទី១៦ មិថុនា

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានជូនដំណឹងពីស្ថានភាពកម្ពស់ទឹកគិតត្រឹមម៉ោង៧ព្រឹកនេះ តាមបណ្ដាស្ថានីយជលសាស្ត្រដូចខាងក្រោម៖

ទី១- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៩៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៣ម៉ែត្រ ទី២- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៩៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៨ម៉ែត្រ ទី៣- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,០៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៤ម៉ែត្រ ទី៤- ទន្លេសាប-កោះខែល ទឹកមានកម្ពស់១,៨២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ ទី៥- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,១៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៦ម៉ែត្រ និងទី៦- បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ។

ដោយឡែក នៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៧ម៉ែត្រ និងទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៤៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០៤ម៉ែត្រ៕

មតិយោបល់