ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាដែលលួចទ្រព្យសម្បត្តិមិនបានសម្រេចរួចរត់ ចោលម៉ូតូ

បាត់ដំបង: នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរ បា ល ខេត្តបា ត់ ដំបង រួមទាំងយោបល់របស់លោ ក លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេី នីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរា ជ អា ជ្ញាអម សាលាដំបូងខេត្តបា ត់ដំ បង ផង នោះ លោក ឆាង វណ្ណ ឆៃ អធិការនគរបាលក្រុងបាត់ដំ បង បានដឹកនាំកម្លាំងក្នុងអង្គ ភាពធ្វេីការ ឃាត់ខ្លួនមុខសញ្ញាជាជនសង័្ស យ (លួច ទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋាន) បា ន ចំ នួន ០២ នាក់ភេទប្រុស នៅពេលដែ ល ជនសង័្សយទាំងពីរ នាក់នេះធ្វេី ស កម្មភាពចូលលួចយក ទ្រព្យប្រជាពល រដ្ឋរំលងបានតែមួយថ្ងៃប៉ុណ្ណោះ។
ជនសង័្សយដែលត្រូវឃាត់ខ្លួនចំនួ ន ០ ២នាក់ នោះគឺ
១-ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះ ទូច សុជាតិ ភេទប្រុសអា យុ២២ឆ្នាំ មានទីលំនៅភូមិរតន: សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ០២ ខែ មេ សា ឆ្នាំ ២០២១ ជនសង័្សយបានប្រេីប្រាស់មធ្យោ បា យ មានម៉ូតូនិងរទេះផង ចូលធ្វេីសកម្មភាពលួច ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់ឈ្មោះ ម៉ាន់ វណ្ណីភេទប្រុសអាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិសូភី២ សង្កាតរតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វេីសកម្មភាពក៏ត្រូវបានជនរ ងគ្រោះជា ម្ចាស់ផ្ទះភ្ញាក់ទាន់ហេីយជនសង័្ស យ បានរត់ គេច ខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ ម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរី ឆ្នាំ២០១៩ពាក់ស្លាកលេខAG -8989និងរទេះផង នៅទីកន្លែងកេីត ហេតុ។

ក្រោយកេីតហេតុនិងឆ្លងតាមរយ:ការ ស្រាវជ្រាវ លេីករណី នេះទេីបឈានទៅ ដល់ការកំណត់មុខ សញ្ញាបានរួចធ្វេីការឃាត់ខ្លួននៅ ពេ ល នេះតែ ម្តង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បា ន ឱ្យដឹងថា ជនសង័្សយទាំងពីរបានឆ្លេីយសារភាពថាពួកគេពិតជាបានចូ លលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន រប ស់ជនរងគ្រោះខាងលេីប្រាកដមែន ហេីយពេលនេះសមត្ថកិច្ចនគរ បាលក្រុងបានរៀបចំសំ ណុំរឿងបញ្ជូ នទៅការិយាល័យជំនាញដេីម្បី ចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់