ព័ត៌មានជាតិ

ឯកឧត្ដម ទៀ សីហា៖ បានសម្តែងក្តីរំភើបចិត្ត នៅពេលដែលបានឃើញបងប្អូនប្រជាពលរដ្ឋ បានជួបជុំជាមួយក្រុមគ្រួសារឡើងវិញ បន្ទាប់ពីជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ

អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា បានសម្តែងក្តីរំភើបចិត្ត នៅពេលដែលបានឃើញបងប្អូនប្រជាពលរដ្ឋ រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ បានជួបជុំជាមួយក្រុមគ្រួសារឡើងវិញ បន្ទាប់ពីជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយទទួលលទ្ធផលអវិជ្ជមាន នៅមន្ទីរពេទ្យសម្រាកព្យាបាលទាំង៣ (មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប មន្ទីពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប) ។
សូមបងប្អូនម្ចាស់គ្លីនិក ប្រជាពលរដ្ឋ បុគ្គលិកទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកនៅផ្ទះរៀងៗខ្លួន ១៤ថ្ងៃទៀត។

សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។ បើមានករណីមិនស្រួលខ្លួន ឬមានអារម្មណ៍មិនស្រួលខ្លួន សូមរួសរាន់ទាក់ទងទៅភូមិ-សង្កាត់របស់ខ្លួន។

សូមអរគុណវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅខេត្តសៀមរាប ដែលបានការពារប្រជាពលរដ្ឋយើងទាំងអស់រួចផុតពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ចំពោះមន្ទីរទាំង៣នេះ ។ មិនគួរឲ្យជឿ ក៏ប៉ុន្តែពិតជាមានការរីករាយ និងសាទរយ៉ាងខ្លាំងចំពោះអ្នកជំងឺក៏ដូចជាក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យទាំង៣នេះ ដែលទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

សូមអរគុណកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានជួយថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំង៣ទីតាំងកន្លងមក។

#៣ការពារ​:​ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ:​ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា

មតិយោបល់