ព័ត៌មានជាតិ

ករណីម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៧និង ៤០ នាទី នៅត្រង់ចំណុចភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ ៤៤(១២៧.១២៨) មានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C 125 (2019) ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.8399 បើកបរដោយឈ្មោះ ឃឿន សុឃីម ភេទស្រី អាយុ ១៨ឆ្នាំ (របួសធ្ងន់) រស់នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីលិចទៅកើតលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុកម៉ូតូ ០១ គ្រឿងម៉ាក HONDA WAVE ពណ៌ ស–ខ្លៅ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉កពណ៌ ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទូច ទុំ ភេទស្រី អាយុ ៣១ ឆ្នាំ(របួសស្រាល) រស់នៅភូមិឃុំកើតហេតុខាងលើដែលកំពុងបើកបរបញ្ច្រាសទិសគ្នា និង បើកបត់ឆ្លងទៅខាងត្បូងផ្លូវ បណ្តាលឲ្យស្ត្រី ២នាក់រងរបួសធ្ងន់ ០១ នាក់ ស្រាលម្នាក់ ។

ចំពោះវត្ថុតាងខាងលើរក្សាទូកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់