ព័ត៌មានជាតិ

កំពុងឈរមើលកូន ពូនរងដាំដំឡូងមី ស្រាប់តែរន្ទះបាញ់បណ្តាលឲ្យស្លាប់តែម្ដង

បាត់ដំបង: នៅថ្ងៃទី ០៥ ខែមេសា ២០២១ វេលាម៉ោង៤និង០០ នាទី នៅចំណុចក្រុមទី៨ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ កើតឡើង ០១លើក បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ ដែលជនរងមានគ្រោះ ឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់ ។
មូលហេតុ ជនរងគ្រោះកំពុងឈរមើលកូន ពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះក៏រន្ទះបាញ់ស្លាប់តែម្ដង ។

ក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យសពរួចមក ទើបប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់