ព័ត៌មានជាតិ

អាសូរណាស់! ជិះកង់ទៅសុំលុយម្តាយទិញនំហូប ពេលត្រលប់មកវិញត្រូវរន្ទះបាញ់ស្លាប់តាមផ្លូវ

បាត់ដំបង: នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង៣និង៤០នាទី នៅចំណុចក្រុមទី ១០ ស្តិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី រន្ទះបាញ់មនុស្ស បណ្តាលឲ្យស្លាប់ចំនួន ០១លើក ជនរងមានគ្រោះ ឈ្មោះ អៀង លីណា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។

មូលហេតុ ដោយក្មេងស្រីរងគ្រោះ បានជិះកង់ទៅសុំលុយម្តាយទិញនំហូប ពេលត្រលប់មកវិញ ដល់ដីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។

ក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យសពរួចទើបប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់