មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានប្រកាសនៅដើមខែមេសានេះថា ជនបរទេស ឬពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញរួច ពេលធ្វើដំណើរទៅដល់អាមេរិក គឺមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។
CDC អាមេរិក បានណែនាំចំណុចមួយចំនួន ដល់អ្នកបានចាក់វ៉ាក់សាំងណាមួយក៏ដោយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយរដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ដូចខាងក្រោម៖
-ក្នុងពេលធ្វើដំណើរលើយន្តហោះទៅអាមេរិក ត្រូវពាក់ម៉ាស់ជាប់ជានិច្ច រក្សាគម្លាតសុវត្ថិភាព និងលាងដៃ
-ពេលទៅដល់អាមេរិកហើយ មិនចាំបាច់ធ្វើចត្តាឡីស័កទេ ប៉ុន្តែត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងធ្វើតេស្តរកកូវីដ១៩ ពី ៣ ទៅ ៥ថ្ងៃបន្ទាប់ពីការទៅដល់។
ជាមួយគ្នានោះ ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងហើយ ចង់ចេញទៅក្រៅប្រទេស មិនចាំបាច់ធ្វើតេស្តកូវីដ១៩ឡើយ បើសាម៉ីប្រទេសនោះមិនត្រូវការ។
CDC បញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងហើយ អាចធ្វើដំណើរបានទូទាំងប្រទេសអាមេរិក ពោលគឺចេញពីរដ្ឋមួយទៅរដ្ឋមួយ មិនចាំបាច់ធ្វើតេស្តរកកូវីដ១៩ ឬធ្វើចត្តាឡីស័កអ្វីនោះទេ ដោយគ្រាន់តែអនុវត្តតាមវិធានសុខាភិបាល៕
<
p class=”author”>ប្រភព៖ Globalnews
មតិយោបល់