ព័ត៌មានជាតិ

សង្សារក្បត់ចិត្ត បណ្តាលឲ្យយុវជនម្នាក់យកខ្សែនីឡុងពណ៌ស ចងកភ្ជាប់នឹងធ្នឹមផ្ទះកម្ពស់២ម៉ែត្រសម្លាប់ខ្លួន

ឧត្តរមានជ័យ: នៅវេលាម៉ោង០១និង០០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ធ្វើអត្តឃាត ដោយបានយកខ្សែនីឡុងពណ៌ស ប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់អាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សពជនរងគ្រោះឈ្មោះ ឈិម សាន ភេទប្រុស អាយុ២៤ឆ្នាំ បានយកខ្សែនីឡុងពណ៌ស ប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រ ។

មូលហេតុ៖ បណ្តាលមកពីការតូចចិត្តនឹងសង្សារបស់ខ្លួនក្បត់ចិត្ត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់