ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាត

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៤៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះឈ្មោះ អ៊ាង ភារុណ (មានសតិមិនគ្រប់) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ ប្រភេទសំណង់ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ×៦ម៉ែត្រ បណ្តាលមកពីម្ចាស់ផ្ទះបានយកធាងស្លា មកគរដុតបង្កជាអគ្គិភ័យ ។

ចំពោះការខូចខាតរួមមាន៖ ខូតខាតផ្ទះអស់ប្រហែល៥០% និងឆេះសម្ភារ:ដូចជា ខ្នើយ ភួយ មុង ចាន ឆ្នាំង និងកង់០១គ្រឿង ដែលដាក់នៅក្រោមផ្ទះផងដែរ តែមិនមានប៉ះពាល់រងរបួស ដល់អាយុជីវិតមនុស្សឡើយ ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង ហើយអគ្គិភ័យនេះរលត់អស់១០០% នៅវេលាម៉ោង០៧ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់