សេអ៊ូល៖ ប្រទេស កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ បានថ្កោលទោសប្រទេសកូរ៉េខាងត្បូង ជុំវិញរឿង បាញ់ព្រមានទាហានខ្លួន ខណៈពួកគេចូលជិតតំបន់បន្ទាត់ព្រំដែនយោធា។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានចេញផ្សាយថា ដោយផ្អែកតាមព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA តាមរយៈសេចក្តីថ្លែងការណ៍ របស់កងកម្លាំងប្រជាជនកូរ៉េ (KPA)ថា «ថ្មីៗនេះយោធាអាយ៉ង គឺយោធារបស់កូរ៉េខាងត្បូង បានបាញ់បង្កហេតុយ៉ាងព្រហើន នៅតំបន់បន្ទាត់ព្រំដែនយោធា»។ សេចក្តីថ្លែងការណ៍នោះបន្តថា «ប្រសិនបើពួកគេនៅតែបន្តបង្កហេតុ តាមរយៈយោធា ទោះបីជាយើងបានព្រមាន ក៏ដោយនោះ នោះពួកគេនឹងត្រូវ ចំណាយការបង្ហូរ ឈាមមកវិញ។ ការយាមល្បាតនៅ តំបន់បន្ទាត់ខណ្ឌសីហា យោធារបស់កូរ៉េខាងជើង គឺជាសិទ្ធិស្របច្បាប់ របស់ពួកយើង»។ ក្រោយបាញ់ព្រមាន ទាហានកូរ៉េខាងជើង ក៏បានដកថយចេញពីតំបន់ បន្ទាត់ព្រំដែននោះវិញ ដោយមិនមានការ បាញ់តបតឡើយ៕
ព័ត៌មានជាតិ
មតិយោបល់