ព័ត៌មានជាតិ

ស្ត្រីម្នាក់រួមទាំងម៉ាទឹកកកទម្ងន់ ១៦,៩៩ក្រាមត្រូវសមត្ថកិ្ចឃាត់ជាប់ (គ្រឿងញៀនបានបំផ្លាញជីវិតអ្នកនិងគ្រួសារអ្នក)

បាត់ដំបង: កាលពីថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០២១ វេលា ម៉ោង១ ១ និង៣០នាទីនៅចំណុចភូមិ ព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នង ការដ្ឋាននគរ បាល ខេត្តបាត់ ដំបង រួមទាំង យោបល់លោក កុយ ហៀង ស្នងការរងផែន ការ ងារប្រឆាំងគ្រឿងញៀន លោកប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ នៃអធិការនគរបាលស្រុកបាន បង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ ស្ដែង ក្នុងកិច្ចប្រតិបត្តិការនេះយើងបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់៖
១-ឈ្មោះអ៊ុង គន្ធា ភេទស្រី អាយុ២៩ ឆ្នាំ រស់នៅ ភូមិព្រៃធំ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន៥០ថង់មានទម្ងន់ ១៦,៩៩ក្រាម ទាំងសំបក
២-ទូរសព្ទ័ចំនួន០១គ្រឿង
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
៤-សម្ភារ:ច្រកចែករំលែកគ្រឿង ញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបាន រៀនចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់