ជួនកាលរឿងពិតវាអាចកើតឡើងចម្លែកជាងរឿងប្រឌិតទៅទៀត ជាពិសេសគឺរឿងដែលកើតឡើងពាក់ព័ន្ធនឹងបណ្ដាញសង្គម Facebook ជាក់ស្ដែងដូចជាកាលពីថ្មីៗនេះ ទីភ្នាក់ងារ AFP បានរាយការណ៍មកថា មានបុរសចំនួន ៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីបានប្រកាសលក់ទារកនៅលើ Facebook ដែលក្នុងនោះមានបុរសម្នាក់ត្រូវជាជីតារបស់ទារក។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Ferox Khan វ័យ ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួនជាប់ព័ន្ធនឹងរឿងលក់ទារកនៅលើបណ្ដាញ Facebook ដោយទារកនោះគឺជាចៅបង្កើតរបស់គាត់ផ្ទាល់។…
មតិយោបល់