ព័ត៌មានជាតិ

កម្មការនីរោងចក្រម្នាក់ទើបចេញពីធ្វើការមិនទាន់ដល់បន្ទប់ជួលផងត្រូវរថយន្តបុកស្លាប់ពាក់កណ្តាលផ្លូវ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នារីម្នាក់ទើបចេញពីធ្វើការសំដៅទៅបន្ទប់ជួលស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្បែរស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពនារីរងគ្រោះឈ្មោះ ស្ងួន ចាន់គា ភេទស្រី អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញដើម្បីចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់