ព័ត៌មានជាតិ

គ្រាន់តែរឿងគំនុំសោះកូនប្រសារយកពូថៅកាប់ឪពុកក្មេកនិងប្អូនថ្លៃស្រីបណ្តាលអោយរងរបួសធ្ងន់…

តាកែវ:ខែបឋមាសាធ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៩
និង២០នាទី នៅចំណុចភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យឈ្មោះ ដួង សម្បត្តិ(ហៅ ផាត) ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន០២នាក់:
១.ឈ្មោះ អ៉ីវ បាន អាយុ៦៧ឆ្នាំ (ត្រូវជាឪពុកក្មេក)
២.ឈ្មោះ អឹម សុជាន អាយុ៣៦ឆ្នាំ(ប្អូនថ្លៃស្រី) ចំពោះជនរងគ្រោះទាំង០២នាក់ បានរងរបួសធ្ងន់ទាំងពីរ ក្បាលផ្នែកខាងក្រោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
+មូលហេតុ: គំនុំ។
សូមបញ្ជាក់ថា: ជនសង្ស័យខាងលើទើបតែចេញពីពន្ធធនាគារ។
ក្រោយទទួលបានពត៌មាននេះភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាខាងលើ ហើយក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។

មតិយោបល់