ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ បើករថយន្ត BMW3251 ក្នុងល្បឿនលឿន ទៅបុកកង់បីធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិចិន ២នាក់ បើករថយន្តបុកកង់បី ធ្វើដំណើរល្មើសបម្រាមគោលចរណ៍ដូចគ្នា បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៣កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តម៉ាក BMW3251 ផលិតឆ្នាំ2006 ពណ៌សលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2304 បើកបរដោយបុរសជនជាតិចិន ២នាក់។
ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-7518 អ្នកបើករងរបួសធ្ងន់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកង់បី ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចរថយន្តម៉ាកខាងលើ បើកយ៉ាងលឿនមកបុកកង់បីពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក និងឃាត់ខ្លួនជនជាតិចិនទាំង ២នាក់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់