ព័ត៌មានជាតិ

តៃកុងលូនចេញទាំងព្រលឹងចុងសក់ ករណីរថយន្តដឹកទូកុងតឺន័រមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ដោយមិនដឹងមូលហេតុ

ភ្នំពេញ: រថយន្ត ដឹកទូកុងតឺន័រមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវក្រឡាប់ដោយមិនដឹងមូលហេតុនៅឡើយ។
ហេតុការណ៍ គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១និង៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះមុខ រណ្តៅដីតាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលក្រឡាប់ ពាក់ស្លាកលេខ ភ្នំពេញ 3E 6141 សណ្តោងកុងតឺន័រ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្ត សណ្តោងកុងតឺន័រខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ មិនបានដឹងថារថយន្តបានគេចរថយន្តផ្សេងទៀតឬក៏ខុសបច្ចេកទេសអ្វីមួយនោះ ទើបធ្លាក់ផ្លូវក្រឡាប់បែបនេះ។

ក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបរបានលូនចេញ ពីក្បាលរថយន្ត ទាំងព្រលឹងចុងសក់ ហើយ គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់