បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥នឹង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា។
ជនសង្ស័យឈ្មោះ អុន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពយកដំបងឈើមូលប្រវែងប្រហែល ២ម៉ែត្រ ទំហំប៉ុនកំភួនជើង វាយទៅលើជនរងគ្រោះ១នាក់ឈ្មោះ ភាន ភន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសក្បាល និងមុខ ធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រហែល១៤និង៣០នាទី នៅចំនុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដំបងឈើប្រវែងប្រហែល២ម៉ែត្រទៅវាយលើជនរងគ្រោះបណ្តាលអោយរងរបួសពិតប្រាកដមែន ដោយមូលហេតុខ្លួនផឹកស្រាស្រវឹងជោគជាំទើបបង្កជម្លោះកើតជាហិង្សាបែបនេះ។
ករណីនេះជនសង្ស័យរួមនឹងវត្ថុតាងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់