ព័ត៌មានជាតិ

ប្រពន្ធស្តីបន្ទោស រឿងបាត់លុយ ប្តីខឹងរត់ទៅចងកសម្លាប់ខ្លួន

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង២០នាទី នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនម្នាក់ ជនរងគ្រោះឈ្មោះ ជន លួម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះខឹងប្រពន្ធស្តីបន្ទោសថា បាត់លុយទើបគិតខ្លីរត់ទៅចងកសម្លាប់ខ្លួន ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅដល់ទីកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ជន លួម ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់