ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តៃកុងឡានម្នាក់ដេកស្លាប់ដោយអាការខ្យល់គ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨និង៤០នាទីព្រឹក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះ ហែម រឿន ភេទប្រុស អាយុ៦៤ឆ្នាំ មេភូមិកណ្ដាល រស់នៅភូមិកណ្តាល ឃុំថ្មដា បានធ្វើដំណើពីឃុំថ្មដាទៅខេត្តពោធិ៍សាត់ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តក្នុងគោលបំណង ចេញពីស្រុកវាលវែង ឆ្ពោះមកកាន់ក្រុងពោធិ៍សាត់ តែមិនទាន់ដល់គោលដៅ ជនរងគ្រោះមានអាការមិនស្រួល គាត់បានឈប់រថយន្ត រួចចុះមកសុំប្រេងកូឡាពីប្រជាពលរដ្ឋឈ្មោះ ម៉ម វ៉ាន ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះនៅក្បែនោះលាប ដើម្បីបំបាត់ការវិលមុខ រួចហើយក៏ដើរចូលរថយន្តវិញ ដេកផ្អែកក្បាលទៅនឹងកៅអី ហើយស្លាប់នៅក្នុងឡានតែម្ដង ។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់