ព័ត៌មានជាតិ

Google ​បង្ហាញ​របាយ​ការណ៍​ហរិញ្ញាវត្ថុ​ត្រី​មាស​ទី ​៤ឆ្នាំ ​២០១២

កាលពី​ថ្ងៃ​ទី ២២​ខែ​មករា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន​យក្ស Google បានប្រកាស​បង្ហាញ​ពី​របាយការណ៍​ហិរញ្ញាវត្ថុ​សម្រាប់​ត្រីមា​សទី​៤ ឆ្នាំ ២០១២​។​
​លោក Larry Page នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google បាន​ថ្លែងថា ប្រាក់ចំណូល​របស់ ក្រុមហ៊ុន Google នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១២ បាន​កើនឡើង ៣៦% បើ​ធៀប​នឹង​ឆ្នាំ ២០១២ ហើយ​បើ​ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ ២០១២ បាន​កើនឡើង ៨%​។
​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន Google បាន​កើនឡើង​រហូត​ដល់​ទៅ $50​ពាន់​លាន​ដុល្លារ ដែល​នេះ​ជា​ប្រវត្តិសាស្ដ្រ​របស់ Google ក្នុង​រយៈពេល ១៥​ឆ្នាំ​ចុងក្រោយ​។ បន្ថែម​លើ​នេះ Google បាន​បង្ហាញឲ្យឃើញថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ទី​៤ មាន​ចំនួន $14,42​ពាន់​លាន​ដុល្លារ ហើយ​ប្រាក់​ចំណូល​ដែល​មកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មាន​ចំនួន 3,08​ពាន់​លាន​ដុល្លារ​។​
​ឆ្លៀត​ក្នុងឱកាស​បង្ហាញ​របាយ​ការណ៍​ហិរញ្ញាវត្ថុ​នេះ លោក Larry Page ក៏​បាន​លើកយក​ពី​ភាព​ជោគជ័យ​ជាមួយនឹង Tablet និង​ស្មា​ត​ហ្វូន​ត្រកូល Nexus ផងដែរ ហើយ​បន្ត​ទៅមុខ​ទៀត​នេះ Google ក៏​ត្រូវការ​ដៃ​វិនិយោគ​សម្រាប់​ធ្វើ​អ្វី​ឲ្យ​ប្រសើរ​ជាង​នេះ​៕

googlemoney

មតិយោបល់