ព័ត៌មានជាតិ

ករណីរថយន្តបើកបុកម៉ូតូដាច់ជា ២កំណាត់ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

បន្ទាយ​មាន​ជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​ បាន​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨(​ផ្លូវ​ក្រវាត់​ព្រំដែន​)​ខាងត្បូង​ភូមិ​ចម្ការ​គ​ ចម្ងាយ​១,០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ចម្ការ​គ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ ​ថង​ លី​ស៊ី​ញ​ ភេទ​ស្រី​ អាយុ​ ១៦​ឆ្នាំ​មាន​ទី​នៅ​លំនៅ​ភូមិ​ចម្ការ​គ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​២០១៧​ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​ 1Q-4966​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មាន​ពាក់មួក​សុវត្ថិភាព​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ទៅ​បុក​រថយន្ត​ធុន​ធំ​ ម៉ា​ហ៊ី​យ៉ា​ន់​ដាយ​យី​ឌុ​ប​ ភ្លៅ​៥​ ពណ៌​ស​ ពាក់​ស្លាក​លេខ​តាកែវ​ 3A.1805​ បាន​បើក​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ បើកបរ​ដោយ​ឈ្មោះ​ សំ​ វ៉ា​ន់​សាយ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ នៅ​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បណ្តាល​ម៉ូតូ​ដាច់​ជា​០២​កំណាត់​ និង​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្តង​ ។​

​នគរបាល​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មក​ពី​អ្នក​បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ ។​

​ក្រោយ​ពី​កើតហេតុ​រថយន្ត​មិន​បាន​ឈប់​នៅ​កន្លែង​នោះ​ទេ​ បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​ បាន​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​សហការ​ ចាប់​ឃាត់​បាន​រថយន្ត​ និង​អ្នកបើកបរ​នៅ​ខាងកើត​រង្វង់​មូល​បឹង​ត្រកួន​ ក្នុងភូមិ​សាស្ត្រ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួ​គ​ ព្រមទាំង​បាន​ប្រគល់​អ្នកបើកបរ​និង​រថយន្ត​ឲ្យ​នគរបាល​ស្រុក​ស្វាយចេក​ ដើម្បី​រៀបចំ​សំណុំរឿង​ តាម​និ​តិ​វិ​ធ​ញ​ច្បាប់​។​ចំ​ណែ​សព​ក្មេង​ស្រី​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់