ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករង្វង់មូល បណ្ដាលឲ្យស្លាប់ដោយខ្លួនឯង នៅចំណុចរង្វង់មូលគួរស្រូវ លើផ្លូវលេខ២ ស្ថិតនៅក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ។
ជនរងគ្រោះ ឈ្មោះ សេក ដែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូ មានទីលំនៅភូមិព្រៃគាំម ឃុំព្រៃគាំម ស្រុកអង្គរបូរី ខេត្តតាកែវ បានជិះម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1D-3014 ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ។
ចំណែកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ បណ្ដាលមកពីម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់