សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦ និង ១៧នាទីត្រង់ចំណុចផ្លូវប្រសព្វជាប់ផ្សារកំពង់ក្តីខាងកើត ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៣–២៥៤ លើផ្លូវជាតិលេខ៦ ។
លោកវរសេនីយ៍ទោ តាំង លីហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានអោយដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Hyudai ពាក់ផ្លាកលេខព្រះ សីហនុ 3A-2439 ប្រភេទដឹកទំនិញធុនធំ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើត ទៅទិសខាងលិចបានបុកគោយន្តកន្ត្រៃ ម៉ាក KUBOTA ពណ៌ក្រហម រ៉ឺម៉កឈើ ប្រភេទកសិកម្ម អ្នកបើកបរឈ្មោះ ដូង កឹ ភេទប្រុស អាយុ៦១ឆ្នាំ ទីលំនៅភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដឹកប្រពន្ធឈ្មោះ ហ៉ឹម ញិបអាយុ៥៧ឆ្នាំ ទិសដៅពីជើងទៅត្បូង។
លោកវរសេនីយ៍ទោអធិការបានបញ្ជាក់ថា : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងអ្នកបេីកបរគោយន្តកន្ត្រៃឆ្លងកាត់ផ្លូវមិនប្រុងប្រយ័ត្ន (មិនគោរពសិទ្ធិអតិភាព)
បណ្ដាឲ្យស្លាប់ចំនួន ០១នាក់នៅកន្លែងកើតហេតុ ឈ្មោះ ដូង កឹ (អ្នកបើកបរគោយន្តកន្ត្រៃ ) ខូចខាតគោយន្តកន្ត្រៃចំនួន០១គ្រឿង(ធ្ងន់) និងរថយន្ត ចំនួន ០១គ្រឿង(ស្រាល) ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក និងប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចជំនាញប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕
មតិយោបល់