ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗនិងរបួសធ្ងន់២នាក់បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តដែលចតលើចញ្ចើមផ្លូវ

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៨ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ប.មានជយ័ 1P.9886 បើកបរដោយ ឈ្មោះ អត សឿបភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជយ័ និងឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង (អ្នករួមដំណើរជាមួយ ) បើកបរ ក្នុងទិសដៅពីកើតទៅលិច(ពាក់ មួក សុវត្ថិភាពអ្នកបើក មិនពាក់មួកអ្នកជិះពីក្រោយ) បានបុករថយន្តធំពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3C.2940 អ្នកបើកបរឈ្មោះ(មិនស្គាល់អត្តសញ្ញាណ) បើកមកឈប់នៅចិញ្ចើមផ្លូវខាងស្តាំបែរក្បាលទៅទិសខាងលិច។

ក្រោយកើតហេតុ អ្នកបើកបររថយន្តធុនធំបានចុះរត់គេចខ្លួនបាត់។

ក្នុងឧបទ្ទវហេតុនេះ បណ្តាលអោយស្លាប់មនុស្សចំនួន ០១នាក់ ឈ្មោះ អត សឿប

រងរបួសធ្ងន់ចំនួន ០១នាក់ ឈ្មោះ ផល្លីនិងខូចខាតម៉ូតូចំនួន ០១គ្រឿង (ធ្ងន់) និងរថយន្តចំនួន ០១គ្រឿង (ស្រាល) ។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះពិនិត្យវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ និង

ធ្វើការប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង កម្លាំងជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

 

មតិយោបល់