ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្ត០១គ្រឿង សង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ និងជនសង្ស័យ២នាក់ មានផ្ទុកនូវសារធាតុញៀន

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧និង ៣០ នាទី ក្រោយពីទទួលបានព័ត៌មានពីរថយន្ត ០១ គ្រឿង សង្ស័យដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានចុះស្ទាក់ឃាត់រថយន្ត ០១ គ្រឿង នៅចំណុចវត្តសេដ្ឋី ស្ថិតក្នុងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ និងដកហូត៖
-ឃាត់ខ្លួនជនសង្ស័យ ០២ នាក់
-រថយន្ត ០១ គ្រឿង ម៉ាកSIENNA ពាក់ស្លាកលេខ ភ្នំពេញ 2T 6242
-ឈើសុក្រំជុង ចំនួន ០៤ ដុំ និង ឈើចាត្រាវ ក្តារ ចំនួន ១១ សន្លឹក (មិនទាន់វាស់វែង) ។

ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ឃើញថាវិជ្ជមាន (+) ។ ដោយបានការបង្គាប់ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ជនសង្ស័យទាំង ០២ នាក់ខាងលើទៅកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងតាមនីតិវិធី ចំពោះវត្ថុតាង (រថយន្ត និង ឈើ ) រក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាបណ្តោះអាសន្នរង់ចាំចំណាត់ការបន្ត ៕

 

មតិយោបល់