ព័ត៌មានជាតិ

មានបងប្អូនណាបាត់សាច់ញាតិទេ? ករណីរថយន្ត បុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ចាម: អធិការរងស្រុកបាធាយ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ០៦ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលខាងកើតភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្តបង្កម៉ាក គា(KIA) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2R 1582 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពាក់ស្លាកលេខ ភ្នំពេញ1FE 8214
មានទិសដៅពីលិចទៅកើត អ្នកបើកបរម៉ូតូ​ មិនស្គាល់អត្តសញ្ញាណ បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ ។

ករណីនេះដែរសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បានបណ្ដាលឲ្យរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង រងការខូចខាតកម្រិតធ្ងន់៕

មតិយោបល់