សៀមរាប ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប និងដឹកនាំបញ្ជផ្ទាល់ពី លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បាន ដឹកនាំកម្លាំងសហការ ជាមួយលោកវរសេនីយ៍ទោ តាំង លី ហេង អធិការនគរបាលស្រុកជីក្រែង ចុះធ្វេីការស្រាវជ្រាវ ករណីឃាត់កម្មកាលពីថ្ងៃទី ១៣ មេសា ឆ្នាំ២០២១ នៅត្រង់ចំណុច ភូមិមាត់ខ្លា ឃុំ អន្លង់សំណរ ស្រុក ជីក្រែង ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង្វៀន វ៉ាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ពីបទឃាតកម្ម កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

កម្លាំងជំនាញបានអោយដឹងថា នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានករណី ឃាតកម្មលើជនរងគ្រោះឈ្មោះ វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុខាងលើ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពយកវត្ថុរឹងវ៉ៃទៅលើជនរងគ្រោះចំក្បាល ផ្នែកខាងក្រោយបណ្តាលអោយស្លាប់ ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់។
ប្រភពដដែលបានបញ្ជាក់ងា ក្រោយពេលកើតហេតុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការស្រុកជីក្រែង សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ធ្វើការកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័
យ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន យកមកធ្វើការសាកសួរ ។
តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន បានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន ធ្វើសកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ដោយនៅក្នុងពេលកើតហេតុ រូបខ្លួន និងជនរងគ្រោះ ជិះកាណូតលក់អីវ៉ាន់ នៅពេលទៅដល់ខាងត្បូងភូមិ ប្រហែល ១គីឡូដី ខ្លួន និងជនរងគ្រោះ មានទំនាស់ ពាក្យសម្តីនិងគ្នា ដោយជនរងគ្រោះជេប្រមាថមកលើ រូបខ្លួន ភ្លាមនោះខ្លួនបានយកញញ៉ួរវ៉ៃទៅលើជនរងគ្រោះចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយស្លាប់ ធ្លាក់ចូលក្នុងទឹក បន្ទាប់មកខ្លួនបានទូរស័ព្ទកុហក់ឪពុកជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់