ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ ២ ខ្នង នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាន់គ(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីអគ្ភិភ័យភ្លើងឆាបឆេះផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នង។

១.ម្ចាស់ឈ្មោះ ផន រ៉េត អាយុ ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ភឿន យាវ អាយុ៥១ឆ្នាំ។ ប្រភេទសំណង់ ផ្ទះទំហំ៧មx១២ម ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ រនាបក្ដារ។

ខូចខាត៖
-ឆេះផ្ទះ០១ខ្នង ទាំងស្រុង
-លុយ៥០ម៉ឺនរៀល
-ស្រូវ២,១៥០គីឡូ
-អង្ករ១៥០គីឡូ
-មាស៥ជី

២.ម្ចាស់ឈ្មោះ ជៀស ហៀង ភេទស្រី អាយុ ៧៥ឆ្នាំ ប្រភេទសំណង់ ផ្ទះទំហំ៧មx១២ម ធ្វើអំពីឈើ ដំបូលក្បឿង ជញ្ជាំងក្ដារ រនាបក្ដារ។

ខូតខាត៖
-មាសចំនួន ០២ តម្លឹង
-គោយន្តចំនួន ០១ គ្រឿង
-ស្រូវចំនួន ០៣ តោន
-លុយ២លានរៀល។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ករណីនេះ រថយន្តអគ្គិភ័យបានចេញអន្តរាគមន៍ចំនួន០៤គ្រឿង មានដូចជា៖
-រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនិង១៨ម៉ែត្រគុប។ -រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង០៨ម៉ែត្រគុប។
-រថយន្តអគ្គិភ័យនគរបាលស្រុកស្ទោងចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនិង០៦ម៉ែត្រគុប រលត់ទាំងស្រុង ដោយកម្លាំងចេញអន្តរាគមន៍ពន្លត់សរុបចំនួន៤៨នាក់ ដឹកនាំដោយ លោកអភិបាលស្រុកកំពង់ស្វាយ អ៊ុន បុត្ត៕

មតិយោបល់