ព័ត៌មានជាតិ

បុរសវ័យ ៣០ឆ្នាំ ម្នាក់ មានសតិមិនគ្រប់បានយកកាំបិតវះពោះសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកកែវសីមា

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​១៧និង៣០ និងនាទីថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចអូរជុំ​ ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម​ ស្រុកកែវសីមាខេត្តមណ្ឌលគិរី​ មានករណី​បុរសម្នាក់យកកាំបិតធ្វើអត្តឃាត​ដោយវះពោះសម្លាប់ខ្លួនឯងបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

​ជនរងគ្រោះមានឈ្មោះ​ ធាម​ ប៊ុនធឿន ភេទ ប្រុស​ អាយុ​ ៣០​ឆ្នាំជនជាតិ​ខ្មែរ​ មុខរបរ​កសិករ មានទីលំនៅ​ក្នុងភូមិ​ ឃុំកន្លែង​កើតហេតុខាងលើ យោងតាម​ការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជក់ថា សាកសព​មានសភាពអាក្រាតកាយគ្មានស្លៀកពាក់ខោអាវឡើយឃើញ​មានស្នាមរបួសត្រង់ពោះ​ប្រវែង​១.៥ស.ម​ ធ្លាយពោះវៀនចេញមកខាងក្រៅទាំងអស់​ មានឈាមហូរយ៉ាងច្រើននៅជុំវិញសាកសព​ ក្នុងស្ថានភាពប្រកាច់មុននឹងដាច់ខ្យល់ស្លាប់​ក្រៅពីនោះពុំមានឃើញស្លាកស្នាមអ្វីផ្សេងគួរអោយកត់សំគាល់ឡើយ​ ។

​តាមការសាកសួរព័ត៌មានពីឪពុកម្តាយជនរងគ្រោះនិងអ្នកជិតខាងបានអោយដឹងថា​ ជនរងគ្រោះជាមនុស្សញៀនស្រា​ មានសតិមិនគ្រប់(សសៃប្រសាទខួរក្បាល)កាលពីឆ្នាំ​២០១៩ធ្លាប់អារ.ក​ខ្លួនឯងម្តងរួចមកហើយ តែត្រូវបានបងប្អូនជួយសង្គ្រោះទាន់ពេលវេលារួយយកទៅ​ព្យាបាលជាសះស្បើយ​ម្តងរួចមកហើយ ក្រោយមកទៀតបុរសដែលជាជនរងគ្រោះខាងលើនៅតែព្យាយា​មសម្លាប់ខ្លួនទៀត។ ទើបតែថ្ងៃនេះឪពុកម្តាយមិននៅផ្ទះគាត់ទៅលេងផ្ទះអ្នកជិតខាងទើបជនរងគ្រោះមានឱកាសយកកាំបិតចិត្តបន្លែវះពោះខ្លួនឯងសម្លាប់ខ្លួនបានសំរេចតែម្តង។

​ក្រោយពិនិត្យរួចសាកសព កម្លាំងសមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះទៅអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

មតិយោបល់